ចាំមើលតែផ្លូវ

ស្រី៖ អូនចាំមើលតែផ្លូវ មើលតែផ្លូវ អធ្រាត្រយប់ជ្រៅមើលផ្លូវប្រុសបង

ព្រះចន្ទក៏រះចិត្តអូនមួរហ្មង មួរហ្មង តើបងអ្នកនៅទីណា? 

អូនចាំ ចាំជានិច្ច ចាំជានិច្ច គ្មានពេលណាភ្លេចទេពាក្យសន្យា

មាត់ស្ទឹងចន្ទឆ្លុះឃើញភ័ក្រ្តា ភ័ក្រ្តាកំព្រាឈរចាំម្នាក់ឯង ។

(បន្ទរ) ឥឡូវប្រុសបង រាត្រីកន្លង កន្លងហួសផុតទៅហើយ

ឮតែសមេ្លងដែលធ្លាប់ឆ្លងឆ្លើយ អស់សង្ឃឹមហើយណាប្រុសថ្លៃ ។

ស្រឡាញ់តែបងមួយ តែបងមួយ មិនឲ្យបងព្រួយក្នុងហឫទ័យ​

លុះស្គាល់រសជាតិហើយដោះដៃ ចាញ់ដៃ ប្រុសធ្លាប់បោកស្រីគ្រប់ប្រាណ។

 

ប្រុស៖ រង់ចាំមើលតែផ្លូវ មើលតែផ្លូវ អធ្រាត្រយប់ជ្រៅមើលផ្លូវនួនល្អង

ព្រះចន្ទក៏រះចិត្តបងមួរហ្មង មួរហ្មង នួនល្អងអ្នកនៅទីណា? 

រង់ចាំ ចាំជានិច្ច ចាំជានិច្ច គ្មានពេលណាភ្លេចទេពាក្យសន្យា

មាត់ស្ទឹងចន្ទឆ្លុះឃើញភ័ក្រ្តា ភ័ក្រ្តាកំព្រាឈរចាំម្នាក់ឯង។

(បន្ទរ) ឥឡូវនួនល្អង រាត្រីកន្លង កន្លងហួសផុតទៅហើយ

ឮតែសមេ្លងដែលធ្លាប់ឆ្លងឆ្លើយ អស់សង្ឃឹមហើយណាស្រីថ្លៃ ។

ស្រឡាញ់តែអូនមួយ តែអូនមួយ មិនឲ្យអូនព្រួយក្នុងហឫទ័យ​

ស្រឡាញ់បងហើយក៏ដោះដៃ ដោះដៃចោលបងនៅឯកា

Posted on 6 ខែ​កុម្ភៈ 2016, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ